Why Study At DIU

ហេតុអ្វីត្រូវសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី? / WHY STUDY AT DIU?

  • សាកលវិទ្យាល័យមានចក្ខុវិស័យ បេសកកម្ម និងគោលបំណងច្បាស់លាស់សម្រាប់ធ្វើការបណ្តុះបណ្តាល និស្សិតរបស់ខ្លួនប្រកបដោយគុណភាព ដែលទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។
  • សាកលវិទ្យាល័យអន្តរជាតិ ឌូវី ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ ក្រសួងអប់រំ យុវជន និងកីឡា និងរាជ រដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យ លេខ ១៦ អនក្រ. បក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០១១។
  • សាកលវិទ្យាល័យ មានការទទួលស្គាល់គុណភាពអប់រំ ពេញសិទ្ធិពី គណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា (ACC) ។
    សាកលវិទ្យាល័យ មានក្រុមប្រឹក្សាយោបល់ដែលមានជំនាញផ្សេងៗគ្នាមកពីប្រទេសផ្សេងៗគ្នា ដើម្បីដាក់ ធាតុចូលសម្រាប់អនុវត្តន៍សមត្ថភាពអ្នកសិក្សាក៏ដូចជាការធ្វើនវានុវត្តន៍សាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើង។
  • សាកលវិទ្យាល័យមានក្រុមប្រឹក្សាភិបាលច្បាស់លាស់ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា (ប្រធានក្រុមប្រឹក្សាភិបាល ជាជនជាតិអាមេរិកាំង)។
  • សាកលវិទ្យាការនៃសាកលវិទ្យាល័យ ជាជនជាតិអាមេរិកាំងដែលមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
  • សាកលវិទ្យាល័យមានដៃគូអប់រំអន្តរជាតិ ជាច្រើន ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី នូវែលហ្សេឡង់ តៃវ៉ាន់ ថៃ និងប្រទេសផ្សេងៗទៀត។
  • និស្សិតអាចបន្តការសិក្សា តាមបណ្តាសាកលវិទ្យាល័យជាដៃគូនៅក្រៅប្រទេសបានដោយមិនខាតឆ្នាំសិក្សា (ឧទាហរណ៍៖ សិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី នៅឆ្នាំទី២ អាចបន្តសិក្សាឆ្នាំទី៣តែម្តង)។
  • និស្សិតគ្រប់មហាវិទ្យាល័យ នឹងបានសិក្សាជាមួយសាស្ត្រាចារ្យ ខ្មែរ និងបរទេស ដែលមានគុណវុឌ្ឍខ្ពស់ប្រកប ដោយបទពិសោធន៍ និងសមត្ថភាពបង្រៀន។
  • មានវិន័យល្អក្នុងការបណ្តុះបណ្តាលសិក្សាស្រាវជ្រាវ។
  • និស្សិតសាកលវិទ្យាល័យអន្តរជាតិ ឌូវី អាចបង្កើតការងារខ្លួនឯង តាមរយៈគំនិតផ្តួចផ្តើមបែបសហគ្រិនភាព និងទទួលបានឱកាសការងារ នៅក្នុងក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណល និងបណ្តាស្ថាប័នរដ្ឋ ឯកជន អង្គការ ក្រៅរដ្ឋាភិបាល និងបណ្តាស្ថាប័ន ផ្សេងៗជាច្រើន ដោយមានការសម្របសម្រួលពីមន្ត្រីទទួលបន្ទុករបស់ សាកលវិទ្យាល័យអន្តរជាតិ ឌូវី ដោយផ្ទាល់។
  • សញ្ញាបត្ររបស់សាកលវិទ្យាល័យអន្តរជាតិ ឌូវី ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និង មានតម្លៃប្រើប្រាស់សម្រាប់បន្តការសិក្សា និងបំពេញការងារទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ឬប្រឡងចូលក្នុង ក្របខណ្ឌរដ្ឋ ព្រមទាំងអាចបន្តការសិក្សា នៅក្រៅប្រទេសផងដែរ។
  • និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ឌូវីមានឱកាស និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើការងារ ឬបង្កើតការងារដោយខ្លួនឯង បានរហូតដល់១០០%។
  • មានច្រកសិក្សាច្រើនដែលបង្កឲ្យមានភាពងាយស្រួល ក្នុងការជ្រើសរើសមុខជំនាញ ឬឯកទេសសិក្សា។ មានការអប់រំ និងសីលធម៌ល្អ ចំណេះដឹង ជំនាញ និងការងារល្អ ដែលបណ្ដាលឱ្យជីវិតរបស់អ្នកសិក្សាមានភាព រុងរឿងត្រចះត្រចង់។

English idioms by theidioms.com